Find us at

ប្រតិភូកម្មវិធី​ WAT4CAM តំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ធ្វើដំណើរទស្សន​កិច្ចទៅកាន់ប្រទេសបារាំង

News

ប្រតិភូកម្មវិធី​ WAT4CAM តំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ធ្វើដំណើរទស្សន​កិច្ចទៅកាន់ប្រទេសបារាំង

កាលពីថ្ងៃសុក្រ ៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។ លោក​ សែម​ សំណាង​ បានដឹកនាំគណៈប្រតិភូកម្ពុជា​ តំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ បានជួបអ្នកស្រី​ HOFMANN Alexia​ តំណាង​ទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ​(AFD) នៅទីក្រុង​ប៉ារីស​ សម្តែង​ការគួរសម​ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍកម្មវិធី WAT4CAM ។  ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង AFD នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2018 កម្មវិធី​នេះ​បានដំណើរការអនុវត្តអស់រយៈពេល 3 ឆ្នាំ​ ។​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសិក្សារយៈពេលប្រាំមួយថ្ងៃនៅ Aix-en-Provence នៃទីក្រុង ​Marseille ដែលបានរៀបចំដោយ SCP ជាទីប្រឹក្សាបច្ចេកទេសនៃកម្មវិធី Wat4cam ។  ក្រុមការងារ​រួមដំណេីរទស្សនះកិច្ចសិក្សាមានសមាសភាព ០៨ នាក់មកពីក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) ០២​ នាក់ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និង ០៣ នាក់ទៀតមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។

កម្មវិធី​នៃដំណើរទស្សនកិច្ចសិក្សា មានដូចខាងក្រោម៖

 1. ទស្សនា​ការងារសំខាន់ៗក្រុមហ៊ុន Societe Canal de Provence (SCP)

 2. ជោគជ័យគន្លឹះនៃ Canal de Provence

 3. សកម្មភាពចម្បងរបស់ SCP លើសវិស័យគ្រប់គ្រងធនធានទឹកផ្នែកខាងត្បូងប្រទេសបារាំងទាំងម្ូល

 4. ទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទាំងមូលនៃតំបន់Aix-en-Provence  និងគ្រប់គ្រងប្រព័ន្ធប្រឡាយ Canal de Provence (SCADA Sytem) / ការធ្វើផែនការ និងការគ្រប់គ្រងធនធានទឹក។

 5. ទស្សនា និង​ស្តាប់បទបង្ហាញអំពីប្រព័ន្ធ GIS របស់ Canal de Provence

 6. ទស្សនាទំនប់ទឹក Bimont Dam (ការត្រួតពិនិត្យទំនប់ និងទំនប់ សុវត្ថិភាពទំនប់ និងការសិក្សាការវិភាគហានិភ័យ)

 7. ទស្សនាប្រព័ន្ធប្រឡាយ Canal de Provence

 8. ទស្សនាប្រព័ន្ធប្រឡាយ  Canal de CARPENTRAS

 9.ស្តាប់បទបង្ហាញ​ និង​ការរៀបចំធ្វើផែនការធនធានទឹក និងវិធីសាស្រ្តគ្រប់គ្រងទឹក​ ដេីម្បីរក្សាប្រភពទឹកសម្រាប់ប្រេីប្រាស់ប្រកបដោយនិរន្តន៏ភាព ។