Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
នៅព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នាយកកម្មវិធី WAT4CAM ជំហានទី១ និងជានាយកគម្រោងស្តារនិងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធី ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សហភាពអឺរ៉ុប(EU) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ដែលកិច្ចប្រជុំពិភាក្សាដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Emmanuel DOLLFUS នាយករងនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា និងលោក Daniel Plankermann នាយកធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់។
នៅថ្ងៃពុធ-សុក្រ ៧-៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២-៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាពិភាក្សាស្តីពីយន្តការហិរញ្ញប្បទានបែបនវានុវត្តន៍ដែលគាំទ្រដល់ការអភិរក្សធម្មជាតិ (The Paris Dialogue on Innovative Finance for Nature) រយៈពេល បីថ្ងៃ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។