Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
19
2022
May
នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេស (BRLi-TANCONS) នៃអនុសមាសភាគ 3.3 នៃកម្មវិធី WAT4CAM របស់ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាខាងលើ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀត លើគំនិតរចនា Design for Weather and Climate Information System (WCIS) ជាលើកចុងក្រោយ ។
Read more...
17
2022
May
នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេសមាន (INFRA, ISWN, AGRI) នៃកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការរៀបចំសិក្ខាសាលាខាងលើដើម្បីពិភាក្សា និងជ្រើសរើសតំបន់ព្រែក (Prek Development Area) ឬ (PDA) ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ដងទន្លេមេគង្គ និងទន្លេបាសាក់ សម្រាប់រៀបចំផែនការអភិវឌ្ឍ។
Read more...
08
2022
May
កាលពីរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលការអនុញ្ញាតពី ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ចូលរួមកិច្ចប្រជុំ Policy Dialogue Meeting #5 ។
Read more...
30
2022
March
រសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការដឹកនាំកម្មវិធី (PSC-WAT4CAM) បានដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មាកាដឹកនាំកម្មវិធីលើកទី៣ ដោយមានសមាជិកចូលរួមមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងរៀបចំដែនដី នគររូបនីយ៏កម្ម និងសំណង់, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (SNEC), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), សហគមន៍អឺរ៉ុប (EU), ក្រុមការងារកម្មវិធី (PMU) & 5-PIU និងទីប្រឹក្សាបច្ចេកទេសរបស់កម្មវិធី (WAT4CAM) ទាំងអស់ចូលរួមផងដែរ ។
Read more...
29
2022
March
ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងឯកឧត្តម Jacques Pellet, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា , Mr. Yazid BENSAID, ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Reginal Director for Southeast Asia), លោកស្រី Ms. Ophélie Bourhis ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ ពិសេសដំណាំបន្លែ និងដំណាំរួមផ្សំមួយចំនួនទៀតនៅតាមបណ្ដាព្រែក មួយចំនួននៅក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់កម្មវិធី (WAT4CAM, Phase-I) សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានធ្វើការស្ដារឡើងវិញនាពេលកន្លងមក ។
Read more...
27
2022
March
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់នៃអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអនុគម្រោងអូរកំបោរ និងសករាជ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
Read more...
23
2022
March
នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
Read more...
17
2022
March
នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធីបានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។
Read more...
09
2022
February
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
Read more...
23
2021
November
នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាប ដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ក្នុងនោះរួមមាន ៖
Read more...
22
2021
November
នៅរសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មនៅខេត្តបាត់ដំបងដើម្បីពិភក្សា និងពិនិត្យការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ដែលក្នុងនោះរួមមាន ៖
Read more...
22
2021
November
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិភូកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) រួមមាន៖
Read more...
21
2021
November
នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមបេសកម្មមកខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍភាពការងារក្នុងកម្មវិធីការគ្រប់គ្រងវិស័យធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ។
Read more...
29
2021
January
បន្ទាប់ពីបានចុះពិនិត្យវាយតម្លៃការងារនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងរួចមកនៅរសៀលថ្ងៃសុក្រ២រោចខែមាឃទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣០ខែមករាឆ្នាំ២០២១ឯកឧត្តមចាន់យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវដើម្បីរៀបចំប្រព័ន្ធស្រោចស្រពលើផ្ទៃដីប្រមាណជាង១មុឺនហិកតាដែលនៅសងខាងស្ទឹងស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់៕
Read more...
28
2021
January
ព្រឹកថ្ងៃសុក្រ១រោចខែមាឃឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០២១ឯកឧត្តមចាន់យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យទីតាំងគម្រោងប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដើម្បីវាយតម្លៃនិងឈានទៅធ្វើការសាងសង់ពង្រីកបន្ថែមនូវលទ្ធភាពស្រោចស្រពលើប្រព័ន្ធមួយចំនួនដែលមិនទាន់បានប្រើប្រាស់អស់សក្តានុពលព្រមទាំងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការជួសជុលស្តារឡើងវិញបន្ទាប់ពីបានប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។
Read more...
27
2021
January
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានអញ្ជើញចុះពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងមក ដើម្បីវាយតម្លៃ និងធ្វើការជួសជុលស្ដារឡើងវិញ ។
Read more...
14
2020
December
រសៀលថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ ៖
Read more...
30
2020
November
ព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ លោកស្រី NOEL Naomi ប្រធានគ្រប់គ្រងគម្រោងថ្នាក់តំបន់នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធី (WRAP-UP MEETING FOR SEMI-VIRTUAL SUPERVISION MISSION) នៃកម្មវិធី WAT4CAM ជំហានទី១ តាមរយៈ Video Conference ដែលមានសមាសភាពជាចូលរួមដូចជា ៖
Read more...