Find us at

ឯកឧត្តម ម៉ៅ ហាក់​ នាយកកម្មវិធី WAT4CAM ក្រសួងធនធានទឹក​ និងឧតុនិយម​ ជាសហប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-up meeting) ជាមួយអ្នកស្រី​ HOFMANN Alexia​​ ជាប្រធាន ក្រុមបេសកម្ម​របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ​ (AFD) មកពីទីក្រុង​ប៉ារីស

News

ឯកឧត្តម ម៉ៅ ហាក់​ នាយកកម្មវិធី WAT4CAM ក្រសួងធនធានទឹក​ និងឧតុនិយម​ ជាសហប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-up meeting) ជាមួយអ្នកស្រី​ HOFMANN Alexia​​ ជាប្រធាន ក្រុមបេសកម្ម​របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ​ (AFD) មកពីទីក្រុង​ប៉ារីស

នៅព្រឹកថ្ងៃសុក្រ​ ៨​រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ហាក់​ នាយកកម្មវិធី WAT4CAM ក្រសួងធនធានទឹក​ និងឧតុនិយម​ ជាសហប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-up meeting) ជាមួយអ្នកស្រី​ HOFMANN Alexia​​ ជាប្រធាន ក្រុមបេសកម្ម​របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ​ (AFD) មកពីទីក្រុង​ប៉ារីស​​, លោកបណ្ឌិត សេង វ៉ាង តំណាងក្រុមការងារអនុវត្តកម្មវិធី (PMU-WAT4CAM/MAFF) មកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៏នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមទីប្រឹក្សាបច្ចេកទេសទាំងអស់ (TA-INFRA, TA-ISWM, TA-AGRI, TA-OiEau, CIRAD, ASSET) និងក្រុមការងារ (PMU-WAT4CAM/MoWRAM) ចូលរួមផងដែរ​ ។ ខ្លឹមសារ និងទិសដៅបន្តអនុវត្តការងារបស់ TAs និង PMUs-WAT4CAM/MoWRAM-MAFF ដូចខាងក្រោម ៖

១) ការកែលម្អការសម្របសម្រួលក្នុងចំណោម TA និង TA

២) ការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោម TAs និង PMUs 

៣) ការគាំទ្រប្រកបដោយប្រសិទ្ធភាពពីដៃគូរអភិវឌ្ឍន៏​AFD 

៤) បង្កើនការគាំទ្ររបស់ TAs ដល់សមភាគីក្រសួង និងដៃគូគម្រោងដ៏ទៃទៀត

៥) ស្នើដល់ TA-INFRA ធ្វើការងារសិក្សាអនុគម្រោងបន្តបន្ទាប់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីអនុវត្តនៅដំណាក់កាលទី២ និងទី៣ នឹងឈានទៅបញ្ចប់តាមផែនកានៅពាក់កណ្តាល ឆ្នាំ២០២៤ខាងមុខនេះ ៕