Find us at

ឯកឧត្តម ចាន់ យុត្ថា​ ប្រធានគណៈកម្មាធិការដឹកនាំ​ នៃកម្មវិធី WAT4CAM បានដឹកនាំក្រុមការងារគម្រោងចុះបេសកកម្មទៅខេត្ត​បាត់ដំបង​ ​ បន្ទាយមានជ័យ​ ​សៀមរាប​ និងខេត្តព្រះវិហារ

News

ឯកឧត្តម ចាន់ យុត្ថា​ ប្រធានគណៈកម្មាធិការដឹកនាំ​ នៃកម្មវិធី WAT4CAM បានដឹកនាំក្រុមការងារគម្រោងចុះបេសកកម្មទៅខេត្ត​បាត់ដំបង​ ​ បន្ទាយមានជ័យ​ ​សៀមរាប​ និងខេត្តព្រះវិហារ

នៅថ្ងៃពុធ​ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា​ ប្រធានគណៈកម្មាធិការដឹកនាំ​ (PSC) នៃកម្មវិធី WAT4CAM បានដឹកនាំក្រុមការងារ PMU នៃក្រសួងធនធានទឹក​ និងឧតុនិយម​ អមដំណើរក្រុមបេសកម្មនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ​ (AFD) មកពីទីក្រុង​ប៉ារីស​ដែលបានដឹកនាំដោយ​អ្នកស្រី​ HOFMANN Alexia​ និងក្រុមទីប្រឹក្សាបច្ចេកទេសទាំងអស់ (TA-INFRA, TA-ISWM, TA-AGRI, TA-OiEau, CIRAD, ASSET) និងមន្ទីធនធានទឹក និងឧតុនិយម​ ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​សៀមរាប​ និងខេត្តព្រះវិហារ​ បានចូលរួមផងដែរ​ ។ គោលបំណងនៃដំណើរទស្សនកិច្ចចុះពិនិត្យស្ថានភាពប្រភពធនធានទឹកក្នុងខេត្តបន្ទាយមានជ័យ ស្វែងយល់ពីវឌ្ឍភាពក្នុងការអនុវត្តការងារ និងបានជួបជាមួយប្រជាកសិករតំណាងកសិករប្រើប្រាស់ទឹក​(FWUC) និងសហគមន៏កសិកម្ម​​ (AC) នៅទីតាំងអនុវត្តគ្រោងដូចជា​​​​​​ ៖

១. ប្រព័ន្ធធារាសាស្រ្តគម្រោងកង្ហត ក្នុងខេត្តបាត់ដំបង​ 

២. ប្រព័ន្ធធារាសាស្រ្តម្កាក់ ក្នុងខេត្តសៀមរាប ៣. គម្រោងអូរកំបោរ-សករាជ ក្នុងខេត្តព្រះវិហារ ដំណេីរ​ទស្សកិច្ចចាប់ផ្តេីមតាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ៕