Find us at

ឯកឧត្តមចាន់យុត្ថាអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវ

News

ឯកឧត្តមចាន់យុត្ថាអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវ

បន្ទាប់ពីបានចុះពិនិត្យវាយតម្លៃការងារនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងរួចមកនៅរសៀលថ្ងៃសុក្រ២រោចខែមាឃទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣០ខែមករាឆ្នាំ២០២១ឯកឧត្តមចាន់យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពនៅតំបន់ស្ទឹងស្វាយដូនកែវដើម្បីរៀបចំប្រព័ន្ធស្រោចស្រពលើផ្ទៃដីប្រមាណជាង១មុឺនហិកតាដែលនៅសងខាងស្ទឹងស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់៕