Find us at

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យ​ វាយតម្លៃការសាងសង់ពង្រីកបន្ថែមនូវលទ្ធភាពស្រោចស្រពប្រព័ន្ធធារាសាស្ត្រ ខេត្តបាត់ដំបង

News

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យ​ វាយតម្លៃការសាងសង់ពង្រីកបន្ថែមនូវលទ្ធភាពស្រោចស្រពប្រព័ន្ធធារាសាស្ត្រ ខេត្តបាត់ដំបង

ព្រឹកថ្ងៃសុក្រ១រោចខែមាឃឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០២១ឯកឧត្តមចាន់យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានបន្តអញ្ជើញចុះពិនិត្យទីតាំងគម្រោងប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដើម្បីវាយតម្លៃនិងឈានទៅធ្វើការសាងសង់ពង្រីកបន្ថែមនូវលទ្ធភាពស្រោចស្រពលើប្រព័ន្ធមួយចំនួនដែលមិនទាន់បានប្រើប្រាស់អស់សក្តានុពលព្រមទាំងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការជួសជុលស្តារឡើងវិញបន្ទាប់ពីបានប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។