Find us at

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យ​​ វាយតម្លៃ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០​ នៅខេត្តបន្ទាយមានជ័យ

News

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យ​​ វាយតម្លៃ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០​ នៅខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអស់លោកជាមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមន្ត្រីបច្ចេកទេសនៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (Wat4Cam) បានអញ្ជើញចុះពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងមក ដើម្បីវាយតម្លៃ និងធ្វើការជួសជុលស្ដារឡើងវិញ ។