Find us at

ឯកឧត្តមចាន់យុត្ថារដ្ឋលេខាធិការនៃក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យទីតាំងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM)

News

រសៀលថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ ៖

ទី១-ស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ទី២-ទីតាំងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM)

ទី៣-ក្រុមការងារក៏បានសហការជាមួយមជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រងកងកម្លាំង​ រក្សាសន្តិភាព​ បោសសម្អាតមីន​ និងកាកសំណល់សង្គ្រាមចុះពិនិត្យទីតាំងដែលត្រូវធ្វើការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីត្រៀមសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនាពេលខាងមុខ៕