Find us at

ឯកឧត្តមចាន់យុត្ថាដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីWAT4CAM ជំហានទី១

News

ឯកឧត្តមចាន់យុត្ថាដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីWAT4CAM ជំហានទី១

ព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ លោកស្រី NOEL Naomi ប្រធានគ្រប់គ្រងគម្រោងថ្នាក់តំបន់នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា និងតំណាង​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធី (WRAP-UP MEETING FOR SEMI-VIRTUAL SUPERVISION MISSION) នៃកម្មវិធី WAT4CAM ជំហានទី១ តាមរយៈ Video Conference ដែលមានសមាសភាពជាចូលរួមដូចជា ៖

តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហគមន៍អឺរ៉ុបនៅកម្ពុជា (EU) តំណាងក្រុមការងារទីប្រឹក្សាបច្ចេកទេសអន្តជាតិ Egis-SCP-KCC (TA-INFRA), SCP-GRET-MEIHO (TA-ISWM) NIRAS-ATSA-CIRD (TA-AGRI) FUTUREWATER-MMA-JBA(TA-MEKONG-BASSAC) ក្រុមការងារ PMU-WAT4CAM និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តកណ្តាល ។ លទ្ធផលនៃកិច្ចប្រជុំមានចំនុចសំខាន់ៗដូចខាងក្រោម ៖

១-វឌ្ឍនភាពការងាររបស់ទីប្រឹក្សាបច្ចេកទេសអន្តជាតិខាងលើ ស្តីពីការសិក្សាគម្រោងស្តារព្រែក និងប្រព័ន្ធធារាសាស្រ្ត

២-កម្មវីធី WAT4CAM នឹងរៀបចំគោលការណ៍ណែនាំ / សេចក្តីប្រកាសនានា ដែលទាក់ទងទៅនឹងការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងពង្រឹងសមត្ថភាព

៣-រៀបចំម៉ូដែល Model/Spatial data collection និងប្រមូលទិន្នន័យ ដើម្បីសិក្សារបបជលសាស្រ្ត និងលំហូរដីល្បាប់នៃទន្លេមេគង្គលើ ទន្លេមេគង្គ និងទន្លេបាសាក់

៤-គណៈកម្មាធិការដឹកនាំនៃ WAT4CAM គ្រោងនឹងរៀបចំកិច្ចប្រជុំនៅខែមករា ឆ្នាំ២០២១

៥-ក្រសួងធនធានទឹកនិងឧតុនិយមនឹងរៀបចំសំណើស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្តធារាសាស្រ្តដែលខូចខាតដោយសារទឹកជំនន់ដែលក្នុងនោះAFD បានឯកភាពជាគោលការណ៍ពិចារណាក្នុងការផ្តល់ថវិកាបន្ថែមលើកម្មវិធីWAT4CAM ដែលមានស្រាប់៕