Find us at

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មនៅខេត្តបាត់ដំបងដើម្បីពិភក្សា និងពិនិត្យការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM)

News

នៅ​រសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មនៅខេត្តបាត់ដំបងដើម្បីពិភក្សា និងពិនិត្យការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ដែលក្នុងនោះរួមមាន ៖

១-ការពិភាក្សាលើការបង្កើត និងពង្រឹងយន្តការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសង្កែ និង

២-ពិនិត្យលើសក្តានុពលភាពនៃបង្កើនធនធានទឹកបន្ថែមនៅខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ មានការចូលរួមពី ៖ លោកស្រី BOURHIS Ophélie តំណាងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ(AFD) ប្រចាំប្រទេសកម្ពុជា, លោក Bryan FORNARI តំណាងសហភាពអ៊ឺរ៉ុប(EU) ប្រចាំប្រទេសកម្ពុជា, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរធនធានទឹក និងឧតុនិយម, ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយករដ្ឋាករទឹកក្រុងបាត់ដំបង រួមជាមួយក្រុមការងារទីប្រឹក្សាបច្ចេកទេសនៃកម្មវិធី WAT4CAM ៕