Find us at

Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program


News
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
ដឹកនាំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តមប្រតិភូ អុឹម សិទ្ធីរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងតំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ផងដែរ ។
ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាមានដូចខាងក្រោម ៖
-ពិភាក្សាលើគំនូសប្លង់បច្ចេកទេស
-រៀបចំផែនការសម្រាប់អនុវត្ត
-កាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត
-ដោះស្រាយផលប៉ះពាល់តាមគោលការណ៍ និងនីតិវិធីអនុវត្ត (SOP) ៕