Find us at

កិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងខេត្តបាត់ដំបង​ ។

News

កិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងខេត្តបាត់ដំបង​ ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។

ដឹកនាំកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាព ឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានអនុគណៈកម្មកាខេត្តបាតដំបង តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មន្ទីធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធផងដែរ ។

ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាមានដូចខាងក្រោម ៖

- បទបង្ហាញព័ត៍មាន និងទិន្ន័យស្តែងចេញពីការសិក្សា និងគំនូសប្លង់បច្ចេកទេស ដែលមានផ្ទៃដីត្រូវរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍ

- យន្តការស្ថាប័នសម្រាប់អនុវត្តការងារដោះស្រាយផលប៉ះពាល់

- ដំណាក់កាលការនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់

- គោលនយោបាយសំណងចំពោះទ្រព្យសម្បត្តិដែលរងផលប៉ះពាល់

- ផែនការអនុវត្តសម្រាប់ការងារដោះស្រាយផលប៉ះពាល់

- សំណូមពរ និងសំណើសុំកិច្ចសហការ ៕