Find us at

គណ:ប្រតិភូ WAT4CAM ជួបស្វែងយល់ដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងសហគមន៍កសិករប្រើប្រាស់ទឹក តាមបណ្ដាព្រែកដែលបានស្ដាររួច

News

គណ:ប្រតិភូ WAT4CAM ជួបស្វែងយល់ដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងសហគមន៍កសិករប្រើប្រាស់ទឹក តាមបណ្ដាព្រែកដែលបានស្ដាររួច

ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងឯកឧត្តម Jacques Pellet, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា , Mr. Yazid BENSAID, ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Reginal Director for Southeast Asia), លោកស្រី Ms. Ophélie Bourhis ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ ពិសេសដំណាំបន្លែ និងដំណាំរួមផ្សំមួយចំនួនទៀតនៅតាមបណ្ដាព្រែក មួយចំនួននៅក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់កម្មវិធី (WAT4CAM, Phase-I) សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​ បានធ្វើការស្ដារឡើងវិញនាពេលកន្លងមក ។

គណ:ប្រតិភូ បានជួបស្វែងយល់ដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងសហគមន៍កសិករប្រើប្រាស់ទឹក តាមបណ្ដាព្រែកដែលបានស្ដាររួច និងបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់ព្រែកទាំងនោះ តើបានផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់ការងារដាំដុះរបស់បងប្អូនប្រជាកសិករ ពិសេសលើការដាំបន្លែបង្ការ សម្រាប់នាំយកមកផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ ក៏ដូចជាទៅកាន់បណ្ដាខេត្តមួយចំនួនទៀត ។ ដោយពិនិត្យឃើញនូវសក្តានុពលទាំងនេះ ភាគីបារាំង បានសន្យាថានឹងបន្តផ្ដល់កិច្ចសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមបន្តទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាកសិករ ៕