Find us at

កិច្ចប្រជុំគណៈកម្មការដឹកនាំលើកទី៣​ កម្មវិធីគ្រប់គ្រង​ធនធានទឹក​ និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា

News

កិច្ចប្រជុំគណៈកម្មការដឹកនាំលើកទី៣​ កម្មវិធីគ្រប់គ្រង​ធនធានទឹក​ និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា

រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការដឹកនាំកម្មវិធី (PSC-WAT4CAM) បានដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មាកា​ដឹកនាំកម្មវិធីលើកទី៣ ដោយមានសមាជិកចូលរួមមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងរៀបចំដែនដី នគររូបនីយ៏កម្ម និងសំណង់, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (SNEC), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), សហគមន៍អឺរ៉ុប (EU), ក្រុមការងារកម្មវិធី (PMU) & 5-PIU និងទីប្រឹក្សាបច្ចេកទេសរបស់កម្មវិធី (WAT4CAM) ទាំងអស់ចូលរួមផងដែរ ។

ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាមានដូចខាងក្រោម ៖

១-បង្ហាញពីវឌ្ឍនភាពការងាររហូតមកដល់បច្ចុប្បន្ន

២-បញ្ហា និងបញ្ហាប្រឈម

៣-រៀបចំផែនការឆ្នាំក្រោយ (២០២២-២៣)

៤-រៀបចំយុទ្ធសាស្រ្តដែលបានស្នើឡើងសម្រាប់អនុវត្តបន្តនៅឆ្នាំ ២០២៤ ៕