Find us at

កិច្ចប្រជុំ​ Policy Dialogue Meeting #5

News

កិច្ចប្រជុំ​ Policy Dialogue Meeting #5

កាលពីរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលការអនុញ្ញាតពី​ ឯកឧត្តមរដ្ឋមន្រ្តី លឹម​ គានហោ ចូលរួមកិច្ចប្រជុំ​ Policy Dialogue Meeting #5 ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហែម​ វណ្ណឌី​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានរួមជាមួយនឹងឯកឧត្តម Jacques Pillet, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា,ដោយមានសមាភាពចូលរួមមានជាអាទ៍ Mr. Yazid BENSAID នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Reginal Director for Southwest Asia), លោកស្រី Ms. Ophélie Bourhis នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា, តំណាងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, តំណាងអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតក្រុងភ្នំពេញ, តំណាងក្រសួងសាធារណការ​ និងដឹកជញ្ជូន, តំណាងមីក្រូហិរញ្ញវត្ថុបៃតងសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អស់លោក លោកស្រី​ ចូលរួមកិច្ចប្រជុំតាម​រយៈ​ Video Conference ផងដែរ ។

សូមលេីកយកលទ្ធផលតែជ្រុងមួយនៃកិច្ចប្រជុំ​ Policy Dialogue meeting #5 សម្រាប់តែក្រសួងធនធានទឹក និងឧតុនិយម​ មានដូចជា៖

១.​ ឯកភាពបន្តអនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក​ និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា​ នៅជំហ៊ាន​ទី២​ ជាបន្តទៀត​នៅឆ្នាំ (២០២៣-២០២៧)​ ខាងមុខនេះ​។

២.​ ឯកភាព​ជាគោលការដោយធ្វេីការ​សិក្សា​បឋមនៃគម្រោងស្តារឡេីងវិញស្ទឹងស្វាយចេក​ និងការគ្រប់គ្រងអាងស្ទឹង​ ដោយអនុញ្ញាតបញ្ចូលគម្រោង​នេះទៅក្នុង​ Pipeline ដេីម្បីអនុវត្ត​គម្រោង​នេះក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង​ ៕