Find us at

សិក្ខាសាលា ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀត លើគំនិតរចនា Design for Weather and Climate Information System (WCIS) ជាលើកចុងក្រោយ

News

សិក្ខាសាលា ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀត លើគំនិតរចនា Design for Weather and Climate Information System (WCIS) ជាលើកចុងក្រោយ

នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេស (BRLi-TANCONS) នៃអនុសមាសភាគ 3.3 នៃកម្មវិធី WAT4CAM របស់ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាខាងលើ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀត លើគំនិតរចនា Design for Weather and Climate Information System (WCIS) ជាលើកចុងក្រោយ ។

សិក្ខាសាលានេះ ដឹកនាំដោយ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM); តំណាងក្រសួងអភិវឌ្ឍន៏ជនបទ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ជាពិសេសនាយកដ្ឋានជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម មានដូចជា៖ នាយកដ្ឋានឧតុនិយម, នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ, នាយកដ្ឋានជំនាញជាច្រើនទៀត និងមន្ទីរធនធានទឹក និងឧតុនិយម ទាំង២៥ខេត្ត-ក្រុង ផងដែរ ។

គោលបំណងនៃកិច្ចពិភាក្សាមានដូចខាងក្រោម៖

១- ការស្នើសុំយល់ព្រមលើគោលការណ៍សម្រាប់ការរចនា

២- ស្ថាបត្យកម្ម IT និងទំនាក់ទំនងទៅ ៖

+ ប្រតិបត្តិការ NDC

+ មូលដ្ឋានទិន្នន័យ

+ រ៉ាដា និងទិន្នន័យលំហដែលមានមូលដ្ឋានលើផ្កាយរណប

៣- ស្ថាបត្យកម្មទំនាក់ទំនងទៅស្ថាប័ន,

៤- ការប្រតិ្តបតិ្ត និងថែទាំឲ្យមាននិរន្តរភាព

៥- ការកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹង

សិក្ខាសាលាបានបិទបញ្ចប់នៅរសៀលថ្ងៃដដែលក្រោមបរិកាសរីករាយ និងស្និទ្ធិស្នាល ៕