Find us at

លោក សែម សំណាង​ អញ្ជើញ​អមដំណើរ​គណៈប្រតិភូ​ ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ចុះពិនិត្យទីតាំង និងស្ថានភាពគម្រោងស្តារ​ឡើងវិញ​ និងគ្រប់គ្រងស្ទឹងស្វាយចេក​ ក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ

News

លោក សែម សំណាង​ អញ្ជើញ​អមដំណើរ​គណៈប្រតិភូ​ ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ចុះពិនិត្យទីតាំង និងស្ថានភាពគម្រោងស្តារ​ឡើងវិញ​ និងគ្រប់គ្រងស្ទឹងស្វាយចេក​ ក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ

នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​​ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​​ លោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និង​អនាម័យ​ ក្នុងនាម​តំណាង​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានអញ្ជើញ​អម​ដំណើរ លោក ប៊ុត សង្វារ អគ្គនាយករងនៃអគ្គនាយដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​សហការី​ ចុះ​​ពិ​និត្យទីតាំង និងស្ថានភាពគម្រោងស្តារ​ឡើងវិញ​ និងគ្រប់គ្រងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា​ បេសកកម្មចុះពិនិត្យទីតាំង​គម្រោង​នេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក​ និងឧតុនិយម​ខេត្តបន្ទាយមានជ័យ និងតំណាងទីប្រឹក្សាបច្ចេកទេស​ជាតិ​ ជាច្រើននាក់ផងដែរ​។

ប្រធាននាយកដ្ឋាន​ទឹកស្អាត និង​អនាម័យ​ លោក សែម​ សំណាង​ បានបញ្ជាក់ឱ្យដឹងថា​​ គម្រោងស្តារ​ឡើងវិញ​ និងគ្រប់គ្រងស្ទឹងស្វាយចេកបាន​​​​​ធ្វើការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេលពីរឆ្នាំ​។ គម្រោងនេះ​ទទួលហិរញ្ញ​ប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​​(AFD) ហើយ​​គ្រោងនឹងចុះ​ហត្ថលេខាហិរញ្ញប្បទានសម្បទាន ជាមួយភាគីបារាំងនៅឆ្នាំ២០២៥​​​ ខាងមុខនេះ។​ ទន្ទឹមនឹងនេះ​ លោក​ប្រធាននាយកដ្ឋានបញ្ជាក់បន្ថែមថា​ គម្រោងនេះនឹង​​ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ​របស់ប្រជាពលរដ្ឋនៅជនបទ​​ក្នុងតំបន់ភាគពាយ័ព្យនៃប្រទេស​ឱ្យមានជីវភាពកាន់តែ​រីកចម្រើ​ន៕​