Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យ(Wrap Up Meeting) របស់ក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ស្រ៊ុន សុខុម នាយកតំណាងសមាសភាគទី៤ (Component4) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហភាពអឺរ៉ុប និងប្រធានមន្ទីរតាមបណ្តាខេត្តគោលដៅ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបូកសរុបនេះផ្តោតសំខាន់លើ៖ ១)ពិនិត្យគម្រោង ដោយសង្ខេបគោលដៅ គោលបំណងរបស់គម្រោង រំលេចសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ទី២) ប្រមូលមតិយោបល់ និងធាតុចូលរបស់ក្រុមការងារ ទី៣)វិភាគសូចនាករសំខាន់ៗ ទី៤)បទពិសោធន៍សំខាន់ៗ ដែលទទួលបានក្រោយពីការអនុវត្តគម្រោងកន្លងមក ទី៥)ជំហានបន្ទាប់ និងគម្រោងអនាគត៕