Find us at

ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលស្តារឡើងវិញទំនប់អាងទឹកភាស

News

ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលស្តារឡើងវិញទំនប់អាងទឹកភាស

នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ដោយមាន​ការចូលរួមពីតំណាងទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោក​ឡុង​ ផលគុណ​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលស្តារឡើងវិញទំនប់អាងទឹកភាស ដែលរងការខូចខាតដោយទឹកជំនន់ ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង សម្រេចបានលទ្ធផល ២០% ។ បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរ ចុះពិនិត្យ គម្រោងប្រាសាទប្រាំ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផល ៤០% ៕