Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគណកម្មការដឹកនាំ កម្មវិធី WAT4CAM ដែលទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង, ក្រុមទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA) និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដោយចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះពិនិត្យ គម្រោងអូរកំបោរ និងសករាជ ដែលស្ថិតនៅភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ បាននឹងកំពុងសាងសង់ សម្រេចបានលទ្ធផលប្រមាណជាង៨០% ៕