Find us at

Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program


News
នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារគម្រោង WAT4CAM បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុល និងស្តារឡើងវិញអនុគម្រោងអាងទឹកភាស ស្ថិតក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ។ គម្រោងខាងលើនេះបានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាល ពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីរក្សាទឹកទុក និងស្តុកទឹកក្នុងអាងឡើងវិញសម្រាប់ការប្រើប្រាស់ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យ ក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ ។ ការងារជួសជុល និងសាងសង់ អនុវត្តសម្រេចបានលទ្ធផលប្រមាណ ៧៥% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅខែកញ្ញាខាងមុខនេះ ៕