Find us at

ឯកឧត្តម ចាន់​ យុត្ថា​ អញ្ជើញចុះពិនិត្យការដ្ឋានជួសជុល និងស្តារឡើងវិញអនុគម្រោងទំនប់សណ្តរ អាងទឹក​កំពីងពួយ ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

News

ឯកឧត្តម ចាន់​ យុត្ថា​ អញ្ជើញចុះពិនិត្យការដ្ឋានជួសជុល និងស្តារឡើងវិញអនុគម្រោងទំនប់សណ្តរ អាងទឹក​កំពីងពួយ ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣​ កន្លងទៅថ្មីៗនេះ ឯកឧត្តម ចាន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងក្រុមការ​ងារគម្រោង WAT4CAM បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុល និងស្តារឡើងវិញអនុគម្រោងទំនប់សណ្តរ អាងទឹក​កំពីងពួយ ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ គម្រោងខាងលើនេះតែងតែទទួលរងការគំរាមគំហែងពីទឹកជំនន់ ជាពិសេសជំនន់ទឹកភ្លៀងកាលពីឆ្នាំ ២០២០ កន្លងទៅ ។ ដើម្បីបង្កើនបរិមាណទឹកស្តុកក្នុងអាងបន្ថែមទៀតសម្រាប់ប្រើប្រាស់​ និងការបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងដោយមានការគាំទ្រពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការសិក្សាដោយបង្កើនកម្រិតកម្ពស់ទំនប់សណ្តរ ៦០ សម ដែលមានប្រវែង ៧,៣២០ ម៉ែត្រ, រៀបថ្មតាមជើងទេរទំនប់សណ្តរការពាររលកទឹក ប្រវែង ១,៨០០ ម៉ែត្រ, សាងសង់ សំណង់សិល្បការថ្មី ចំនួន ០៤ កន្លែង និងជួសជុលសំណង់ចាស់ៗ ចំនួន ០៨ កន្លែង ឡើងវិញជាបន្ទាន់ ។ ការបង្កើនកម្រិតកម្ពស់ទំនប់សណ្តរ បានកើនឡើងនូវបរិមាណទឹកចំនួន ២៥ លានម៉ែត្រត្រីគុណបន្ថែម ទៀតលើបរិមាណទឹកដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ​ ។ ការងារជួសជុល និងសាងសង់អនុវត្តសម្រេច​បានលទ្ធផលប្រមាណ ៧៥% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅខែសីហាខាងមុខនេះ ៕