Find us at

សិក្ខាសាលាចែករំលែកបទពិសោធន៍ លទ្ធផល នៃការអនុវត្តកម្មវិធីដែលទទួលបានកន្លងមក ជាពិសេស ការកសាងនូវប្រព័ន្ធធារាសាស្រ្តពេញលេញ និងគ្រប់គ្រងធនធានទឹក បច្ចេកទេសកសិកម្ម ផលិតកម្ម និងទីផ្សារ

News

សិក្ខាសាលាចែករំលែកបទពិសោធន៍ លទ្ធផល នៃការអនុវត្តកម្មវិធីដែលទទួលបានកន្លងមក ជាពិសេស ការកសាងនូវប្រព័ន្ធធារាសាស្រ្តពេញលេញ និងគ្រប់គ្រងធនធានទឹក បច្ចេកទេសកសិកម្ម ផលិតកម្ម និងទីផ្សារ

នៅថ្ងៃ​ព្រហស្បតិ៍​ ១២រោច​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៣ នៅសណ្ឋាគារអេមប្រេស (Empress Angkor Hotel) ក្រុងសៀមរាប ឯកឧត្តម​ ម៉ៅ​ ហាក់​  នាយកកម្មវិធីនៃអង្គភាពអនុវត្តកម្មវិធី “ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មនៅកម្ពុជា (WAT4CAM) ដំណាក់កាលទី១” ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ លទ្ធផល នៃការអនុវត្តកម្មវិធីដែលទទួលបានកន្លងមក ជាពិសេស ការកសាងនូវប្រព័ន្ធធារាសាស្រ្តពេញលេញ និងគ្រប់គ្រងធនធានទឹក បច្ចេកទេសកសិកម្ម ផលិតកម្ម និងទីផ្សារ។

សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមចំនួន​ ១៣៣​ នាក់ រួមមាន​ មន្ត្រីជាន់ខ្ពស់តំណាងស្ថាប័នគ្រប់គ្រងអនុវត្តកម្មវិធី នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មកពីខេត្តគោលដៅគម្រោងទាំង៥៖ ខេត្ត​កណ្តាល ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ និងខេត្ត​កំពង់ធំ តំណាងទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ទីប្រឹក្សាបច្ចេកទេសទាំង៤ ក្រុមរបស់កម្មវិធី ប្រជាកសិករ និងសហគមន៍ក្នុងតំបន់គោលដៅ ដែលជាអ្នកចូលរួមអនុវត្ត និងក៏ជាអ្នក​ទទួលផលពីកម្មវធី​ WAT4CAM ។

សិក្ខាសាលានេះ មានការចូលរួមជាអធិបតី និងបើកដោយ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី ។

សិក្ខាសាលាបានបញ្ចប់នៅរសៀលថ្ងៃដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។