Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក សែម សំណាង ប្រធានអង្គភាពគ្រប់គ្រងកម្មវីធី "ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ដំណាក់កាលទី១ (WAT4CAM Phase 1)" បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអំពីបេសកកម្មបទប្បញ្ញត្តិនៃការបែងចែកទឹក (Wrap-up Meeting on Water Sharing Regulation Mission) ដោយមានការចូលរួមពីលោក លោកស្រី ដែលជាតំណាង នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នាយកដ្ឋានធារាសាស្រ្តកសិកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងនាយកដ្ឋានទឹកស្អាត និងអនាម័យ រួមទាំងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកផ្នែក ISWM & IWRM។
លោកប្រធានអង្គប្រជុំបានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាផ្តោតសំខាន់ទៅលើការគ្រប់គ្រង ការបែងចែកទឹកប្រកបដោយសមធម៌ និងវិធីសាស្រ្តនានាសម្រាប់គម្រោងប្រព័ន្ធធារាសាស្រ្តខ្នាតធំ ជាពិសេសទាក់ទងនឹងការចែករំលែកទឹកក្នុងចំណោមអ្នកប្រើប្រាស់នៅប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងខេត្តបាត់ដំបង និងប្រព័ន្ធធារាសាស្រ្តម្កាក់ ក្នុងខេត្តសៀមរាប។
សូមជម្រាបថា ការគ្រប់គ្រងអាងស្តុកទឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖
- អាងស្តុកទឹកជាទំនប់ពហុបំណង ដែលដោះស្រាយក្នុងការបែងចែកទឹក ហើយមានភាពស្មុគស្មាញបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រង។
- ការពង្រីកសមត្ថភាពមន្រ្តីមូលដ្ឋាន សមាជិកសហគមន៍កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធដែលទទួលផល និងកសិករផងដែរ។
- អាងស្តុកទឹកមានមុខងារអាស្រ័យលើ ទី១)សមត្ថភាពស្តុកទឹកមួយចំនួនដែលប្រមូលបានក្នុងរដូវវស្សា ទី២)ប្រសិទ្ធភាពនិងសមត្ថភាពក្នុងការដំណើរការនិងភាពជឿជាក់នៃហេដ្ឋារចនាសម្ព័ន្ធរក្សាទឹកទុក ទី៣) នីតិវិធី និងការអនុវត្តក្នុងការគ្រប់គ្រងទឹកដែលរក្សាទុកតាមមុខងារ។
- វិធីសាស្រ្តគ្រប់គ្រង និងកាវាយតម្លៃ
- អត្ថប្រយោជន៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ៕