Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារលើកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១ (WAT4CAM)។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. គោលការណ៍ត្រួតពិនិត្យ គ្រប់គ្រង និងកិច្ចសហប្រតិបត្តិការរវាង PMU, TAs, AFD និង EU ដើម្បីឈានទៅរកការអនុវត្តទទួលបានជោគជ័យតាមផែនការ។
២. ពង្រឹងនីតិវិធីនៃកិច្ចដំណើរការស្តីពីការសិក្សាគ្រោងប្លង់ ការរៀបចំឯកសារដេញថ្លៃ និងការអនុវត្តត្រួតពិនិត្យការសាងសង់។
៣. ចែករំលែកព័ត៌មានស្តីពីការដោះស្រាយផលប៉ះពាល។
៤. ទាក់នឹងការងារការសិក្សាព្រែក PDA06 និង PDA08 ថាតើមានផលប៉ះពាល់ដល់ផែនការកសាងព្រែកជីកហ្វូណនតេជោ ដែរឬទេ។
៥. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាស្តីពីការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ(CISIS)។
៦. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានអាកាសធាតុ និងការព្យាករណ៍អាកាសធាតុ (WCIS)។
៧. វឌ្ឍនភាពនៃការរៀបចំនីតិវិធី និងគោលការណ៍ណែនាំការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)។
ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ហើយភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាសម្រាប់កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ (WAT4CAM) និងគម្រោងផ្សេងទៀតក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ (AFD)៕