Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពរបស់កម្មវិធីគ្រប់គ្រងទិន្នន័យប្រព័ន្ធធារាសាស្ត្របែបឌីជីថល ក្នុងគោលបំណងពិនិត្យ និងផ្តល់អនុសាសន៍ សម្រាប់ត្រៀមដាក់អោយប្រេីប្រាស់ជាផ្លូវការនាពេលខាងមុខ ។
សូមជម្រាបជូនថា កម្មវិធីគ្រប់គ្រងទិន្នន័យប្រព័ន្ធធារាសាស្ត្របែបឌីជីថល បានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធានទឹកនិងឧតុនិយម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា(AFD) ក្រោមហរិញ្ញាប្បទានឥតសំណង ដោយដាក់ចេញសាកល្បងលេីកដំបូងក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។