Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក សែម សំណាង ប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស ដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋានទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ លោកស្រី Alexia Hofmann ប្រធានក្រុមការងារទទួលបន្ទុកគម្រោង និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ ចុះពិនិត្យស្ថានភាពទូទៅនៃគម្រោងស្តារឡើងវិញស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការស្តារស្ទឹងស្វាយចេកនេះ គឺក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងអាងស្ទឹង តាមរយៈវិធីសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ដោយរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ គឺ៖
១) កែលម្អលទ្ធភាពប្រើប្រាស់ទឹកក្នុងអាងស្ទឹងស្វាយចេក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការងារទឹក ការបង្កើនលទ្ធភាពប្រើប្រាស់ទឹកសម្រាប់សហគមន៍ រួមទាំងការស្តារមុខងារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងកាត់បន្ថយការបាត់បង់ទឹកជំនន់ និងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព។
២) អភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពនិងធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងអាងស្ទឹងស្វាយចេកតាមរយៈការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មនៅក្នុងសហគមន៍។
៣)កែលម្អអភិបាលកិច្ចគ្រប់គ្រងទឹកក្នុងអាងស្ទឹងស្វាយចេក តាមរយៈការរៀបចំផែនការគ្រប់គ្រងធនធានទឹក រួមបញ្ចូលគ្នានៅកម្រិតអាងស្ទឹងស្វាយចេក ផ្តល់ចំណេះដឹង ការរៀបចំផែនការគ្រប់គ្រងហានិភ័យទឹកជំនន់ ការចូលរួមពីភាគីពាក់ព័ន្ធ និងការសន្ទនាទឹកឆ្លងដែន៕