Find us at

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ យុត្ថា នាយកកម្មវិធី WAT4CAM អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ (Wrap-Up meeting) របស់​ក្រុម​បេសកកម្មត្រួតពិនិត្យ​មក​ពី​ទីក្រុង​ប៉ារីស

News

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ យុត្ថា នាយកកម្មវិធី WAT4CAM អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ (Wrap-Up meeting) របស់​ក្រុម​បេសកកម្មត្រួតពិនិត្យ​មក​ពី​ទីក្រុង​ប៉ារីស

នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំ នៃទីស្តីការក្រសួង ឯកឧត្តម ចាន់ យុត្ថា  រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកកម្មវិធី WAT4CAM បានជួបប្រជុំបូកសរុបលទ្ធផលរបស់ក្រុមបេសកកម្មត្រួតពិនិត្យដឹកនាំដោយលោក Matthieu Le Grix នាយកដ្ឋានទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវៈចម្រុះ និងជាប្រធានក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផល ភាគីទាំង២ បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖

១) ស្នើសុំបន្តកិច្ចសន្យាក្រុមហ៊ុនទីប្រឹក្សាបច្ចេទេស រហូតដល់ចុងឆ្នាំ២០២៥

២) ព្រែក PDA 06 សិក្សារួចហើយ តែស្នើផ្អាកសិន ដោយសារអាចប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ។ ការងារបន្តនឹងសម្រេចនៅពេលការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោបញ្ចប់។

៣) ពន្លឿនការងារផ្កាយរណប (Satellite) ដោយត្រូវរៀបចំការងារមួយចំនួនដូចជា i) រៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យព្យាករណ៍អាកាសធាតុ ii) រៀបចំ application/tool ដែលអាចប្រើប្រាស់ទាញយកពត៌មានព្យាករណ៍អាកាសធាតុបានពីគ្រប់ប្រព័ន្ធ។

កិច្ចប្រជុំបានបញ្ចប់នៅព្រឹកថ្ងៃដដែលក្រោមបរិយាសរីករាយ និងស្និទស្នាល៕