Find us at

ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យទីតាំងគម្រោងដែលស្នេីដាក់បញ្ចូលក្នុង​កម្មវិធី WAT4CAM ជំហានពីរ

News

ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យទីតាំងគម្រោងដែលស្នេីដាក់បញ្ចូលក្នុង​កម្មវិធី WAT4CAM ជំហានពីរ

ត្បូងឃ្មុំ​៖​ នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងក្រោមហិរញ្ញប្បទានភាគីបារាំង​ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទីតាំងគម្រោងដែលមន្ទីរបានស្នេីសុំដាក់បញ្ចូលក្នុងកម្មវិធី​ WAT4CAM ជំហានពីរ ។  បន្ទាប់មក ឯកឧត្តម បានបន្តពិនិត្យព្រែកតាមដងទន្លេមេគង្គ ដើម្បីស្វែងរកទីតាំងសាងសង់ស្ថានីយ៏បូមទឹក សម្រាប់បូមទឹកបំរើដល់ការស្រោចស្រពដំណាំស្រូវទាំងប្រាំង និងវស្សា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ។