Find us at

ឯកឧត្តម​ ចាន់​ យុត្ថា​ ចុះពិនិត្យទីតាំងគម្រោងដែលត្រូវបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅប្រព័ន្ធធារាសាស្រ្តកង្ហត (Block E) ស្ថិតក្នុងខេត្តបាត់ដំបង

News

ឯកឧត្តម​ ចាន់​ យុត្ថា​ ចុះពិនិត្យទីតាំងគម្រោងដែលត្រូវបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅប្រព័ន្ធធារាសាស្រ្តកង្ហត (Block E) ស្ថិតក្នុងខេត្តបាត់ដំបង

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិកា​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ ដឹកនាំក្រុមការងារគម្រោង​ WAT4CAM និងមានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុំ វ៉ាន់ថា​ អគ្គនាយករង នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព​បោសសម្អាតមីន និងកាកសំណល់សង្គ្រាម​ បានចុះពិនិត្យទីតាំងគម្រោងដែលត្រូវបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅប្រព័ន្ធធារាសាស្រ្តកង្ហត(Block E) ស្ថិតក្នុងខេត្តបាត់ដំបង​ ។