Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅថ្ងៃពុធ-សុក្រ ៧-៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២-៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាពិភាក្សាស្តីពីយន្តការហិរញ្ញប្បទានបែបនវានុវត្តន៍ដែលគាំទ្រដល់ការអភិរក្សធម្មជាតិ (The Paris Dialogue on Innovative Finance for Nature) រយៈពេល បីថ្ងៃ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
សូមជម្រាបថា វេទិកាពិភាក្សានេះសហការរៀបចំឡើងដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានការចូលរួមពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងយន្តការហិរញ្ញប្បទាន ដែលគិតគូរដល់ការគាំទ្រ ការស្តារ និងការទ្រទ្រង់ដល់ចីរភាពនៃជីវៈចម្រុះ និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា នៅក្នុងវេទិកានេះ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយមក៏បានចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តគម្រោងស្តារនិងគ្រប់គ្រងអាងស្ទឹងស្វាយចេក តាមវិធីសាស្ត្រថ្មី (Naturalbased Solution approach) ដែលមិនត្រឹមតែគិតគូរដល់សន្តិសុខទឹកប៉ុណ្ណោះទេ ថែមទាំងគិតគូរទៅដល់ការគាំទ្រ និងការស្តារប្រព័ន្ធជីរៈចម្រុះនិងធម្មជាតិផងដែរ។ ក្រៅពីនេះ គណៈប្រតិភូក៏បានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយបណ្តាស្ថាប័នផ្សេងទៀត ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែម៕